![]() |
ក្នុងសេចក្តីប្រកាសមួយនៅថ្ងៃដដែលនោះ អាមេរិកបានប្រកាសថាបញ្ឈប់ការពិភាក្សាជាមួយស៊ូដង់អំពីការធ្វើឲ្យប្រក្រតីទំនាក់ទំនង។ ថ្លែងទៅកាន់មជ្ឈដ្ឋានព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino បានអំពាវនាវឱ្យរដ្ឋាភិបាលផ្ទៃរប្តូរគប្បីមានភាពអត់ធ្មត់ ក៏ដូចជាទុកប្រជាជនចូលរួមក្នុងដំណើរការបង្កើតរដ្ឋាភិបាល។ យោងតាមលោកបានឲ្យដឹងថា ប្រជាជនស៊ូដង់គួរតែសម្រេចចិត្តថាតើអ្នកណានឹងដឹកនាំពួកគេនាពេលអនាគត ហើយកំពុងស្នើឲ្យមានដំណើរការផ្ទេរប្តូរដែលដឹកនាំដោយប្រជាជនផងដែរ។ ក្រៅពីនេះ អាមេរិកនិងបណ្តាប្រទេសជាសមាជិកអឺរ៉ុបបានដាស់តឿនឱ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ រៀបចំកិច្ចប្រជុំបន្ទាន់មួយស្តីពីបញ្ហាស៊ូដង់ផងដែរ៕

