![]() |
ឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា លោកស្រី Crisbeylee Gonzalez បានឲ្យដឹងថាក្រុមមនុស្សបាំងមុខមួយក្រុមបានវាយប្រហារដោយគ្រឿងផ្ទុះនិងកាន់កាប់ទីស្នាក់ការនៃស្ថានបេសកកម្មការទូតនេះ។ លោកស្រី Crisbeylee Gonzalez បានមានប្រសាសន៍ថានេះគឺជាការវាយប្រហារដែលធ្វើឡើងដោយក្រុមប្រឆាំង ហើយ អំពើរហិង្សានេះគួរតែត្រូវបានថ្កោលទោសផងដែរ។ ជាមួយគ្នានេះដែរ ស្ថានទូតគុយបាបានឲ្យដឹងថាបដាជាច្រើនដែលមានខ្លឹមសារហិង្សានិងគំរាមកំហែង ត្រូវបានតំឡើងនៅមុខរបងស្ថានទូតនេះផងដែរ៕
អគ្គលេខាធិការ អ.ស. ប លោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីការវិវត្តនាពេលថ្មីៗនេះនៅប្រទេសអាមេរិកខាងត្បូង បន្ទាប់ពីផ្ទុះឡើងបាតុកម្មហិង្សា ដែលនាំឱ្យប្រធានាធិបតី Morales ត្រូវលាលែងពីតំណែងផងដែរ ៕

