ក្រុមបោសសម្អាតជាតិពុលធ្វើការនៅកន្លែងកើតហេតុការណ៍លេចធ្លាយឧស្ម័នពុលនៅឯកំពង់ផែ Aqaba ប្រទេសហ្ស៊កដានី។ (រូបថត៖ AFP/TTXVN) |
ស្ថានទូតវៀតណាមផ្តល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះវៀតណាមក្នុងហេតុការណ៍លេចធ្លាយឧស្ម័នពុលនៅហ្ស៊កដានី
(VOVWORLD) - លោក Tran Minh Khoi លេខាទីមួយទទួលបន្ទុកផ្នែកកុងស៊ុលនៃស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីតនិងហ្ស៊កដានី បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានអំពីជនរងគ្រោះមួយ ចំនួនជាជនជាតិវៀតណាម ស្ថានទូតបានរាយការណ៍ដោយទាន់ពេលវេលាជូនមក ក្រសួងការបរទេស និង អង្គភាពពាក់ព័ន្ធក្នុងប្រទេស ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអំពីនាវិក ទាំង ១២ នាក់ និងក្រុមគ្រួសាររបស់គេ។

