នៅថ្ងៃទី ៧ ខែកញ្ញា VOV5 នឹងផ្សាយរលកកម្ម វិធីផ្សាយសម្លេងជាភាសាកូរ៉េខាងត្បូងដើម្បីបម្រើសហគមន៍មិត្តអ្នកស្តាប់កូរ៉េខាងត្បូង

ថ្លែងមតិក្នុងពិធីនេះ ប្រធានស្ថានីយផ្សាយជាភាសាបរទេស VOV5 លោក Nguyen Tien Long បានសង្កត់ធ្ងន់ថា ថ្ងៃទី៧ខែកញ្ញាពិតជាមានអត្ថន័យពិសេសសំរាប់ វិទ្យុសម្លេងវៀតណាមនិយាយរួមនិង VOV5 និយាដយដោយឡែក ។ នៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ១៩៤៥ វិទ្យុសម្លេងវៀតណាមបានផ្សាយរលកកម្មវិធីដំបូងបង្អស់ ហើយកម្មវិធីនេះក៏ត្រូវបានផ្សាយជាភាសាអង់គ្លេស ចិន និងបារាំងផងដែរ។ នាបច្ចុប្បន្ន VOV5 បន្តរក្សាការផ្សាយសម្លេងជាភាសាចំនួន១២ រួមមាន ភាសា អង់គ្លេស បារាំង រុស្ស៊ី អេស្ប៉ាញ ជប៉ុន ចិន អាល្លឺម៉ង់ឡាវ ថៃ កម្ពុជា ឥណ្ឌូនេស៊ី និងភាសាវៀតណាម សំរាប់ជនរួមជាតិវៀតណាមរស់នៅឆ្ងាយ ពីមាតុភូមិ។ នាពេលខាងមុខ នៅថ្ងៃទី ៧ ខែកញ្ញា VOV5 នឹងផ្សាយរលកកម្ម វិធីផ្សាយសម្លេងជាភាសាកូរ៉េខាងត្បូងដើម្បីបម្រើសហគមន៍មិត្តអ្នកស្តាប់កូរ៉េខាងត្បូងផងដែរ។

អញ្ជើញចូលរួមពិធីនេះ អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានជូនពរឱ្យ VOV5 នឹងមានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និង ទទួលបាននូវ ជោគជ័យបន្ថែមទៀតនាពេលខាងមុខ៕