អ្នកប្រយុទ្ធតាលីបង់ឈរយាមនៅក្នុងក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន (រូបថត៖ THX/VNA)

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Sputniknews (រុស្ស៊ី) លោកឯកអគ្គរដ្ឋទូត Agbar បានឲ្យដឹងថា លោកបានស្នើឲ្យបណ្ដាប្រទេសមហាអំណាច ដែលមានផលប្រយោជន៍ដោយឡែកនៅអាហ្វហ្គានីស្ថានកុំទទួលស្គាល់ក្រុមតាលីបង់យ៉ាងប្រញាប់ប្រញាល់ពេកឡើយ។ អង្គការសហប្រជាជាតិគប្បីចូលរួមដំណើការសន្តិភាពនៅអាហ្វហ្គានីស្ថាន ដើម្បីផលប្រយោជន៍របស់ប្រជាជន ក្នុងនោះមានទាំងពលរដ្ឋ និងអ្នកកាន់សាសនាទាំងអស់ ព្រមទាំងទុកឲ្យក្រុមតាលីបង់បង្កើតរដ្ឋាភិបាលពហុតំណាង និងរៀបចំការបោះឆ្នោតដោយមានការចូលរួមយ៉ាងសកម្ម ពោលគឺមិនមែនជាមានលក្ខណៈរូបភាពឡើយ របស់ប្រជាជាតិទាំងអស់នៅអាហ្វហ្គានីស្ថាននៅក្នុងដំណើរការនេះផងដែរ៕