![]() |
តាមនោះ លោក Mohamed Othman Rukabi ជាអតីតឧត្តមសេនីយ៍ទោកងទ័ព ត្រូវបានតែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។ លោក Mubarak Fadel al-Mahdi ត្រូវបានតែងតាំងជារដ្ឋមន្រ្តីវិនិយោគ លោក Abdulrahman Othman Abdulrahman ត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីប្រេងរ៉ែ។ នាយករដ្ឋមន្ត្រីស៊ូដង់លោក Saleh ក៏បានឲ្យដឹងថា លោក Hamed al-Mahdi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន លោក Saleh បានប្រកាសថា រដ្ឋាភិបាលស៊ូដង់នឹងអនុវត្តតាមសំណើនៃកិច្ចសន្ទនាជាតិរវាងរដ្ឋាភិបាលនឹងក្រុមប្រឆាំង។រដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពទាំងបីគឺការអភិវឌ្ឍផលិតកម្មបង្កើនជីវភាពរស់នៅសម្រាប់ប្រជាជននិងនាំមកនូវ
សន្តិភាព៕

