បនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ទទួលជួបលោក Andreas Carlson រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានស៊ុយអែត។ (រូបថត៖ VOV) |
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចាត់ទុកថា ប្រទេសទាំងពីរនៅតែ មានសក្ដានុពលដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការ ហើយ សហគ្រាសស៊ុយអែតអាចរក ឃើញដៃគូវៀតណាមដ៏សមស្របក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋា រចនាសម្ព័ន្ធព័ត៌មាន ការផ្លាស់ប្ដូរថាមពលបៃតង បណ្តាញអគ្គីសនីឆ្លាតវៃ នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្មបន្ទះឈីប semiconductor ជាដើម។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Andreas Carlson បានសង្កត់ធ្ងន់ថា សហគ្រាស ស៊ុយអែតវាយតម្លៃខ្ពស់ចំពោះសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យគមនាគមន៍ឆ្លាតវៃ និងទីក្រុងឆ្លាតវៃ៕

