ស្ថានទូតរុស្ស៊ីប្រចាំប្រទេសស៊ុយអែត។ ប្រភព៖ The Moscow Times

សេចក្តីប្រកាសរបស់ក្រសួងការបរទេសស៊ុយអែតបានឲ្យដឹងថា បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសនេះដើម្បីប្រកាសសេចក្តីសម្រេចខាងលើ តាមនោះទាមទារឱ្យបុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ៥ នាក់ចាកចេញពីស៊ុយអែត ដោយសារតែមានសកម្មភាពមិនសមស្របនឹងអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូត។ កាលពីខែមេសាឆ្នាំមុន ស៊ុយអែតក៏បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣នាក់ បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈឆ្នាំ ២០២២។

ឆ្លើយតបនឹងកាយវិការថ្មីរបស់ទីក្រុង Stokholm ក្រសួងការបរទេសរុស្ស៊ីបានប្រកាសភ្លាមមួយរំពិចថា នឹងចាត់វិធានការសមស្របដើម្បីតបតវិញចំពោះសេចក្តីសម្រេចនេះ៕