ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Bnews/VNA) |
នាពេលខាងមុខ ក្រសួងផែនការនិងវិនិយោគនឹងសហការជាមួយតំបន់ទាំងពីរ នេះ កសាងវិធានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានសមស្របនឹងលក្ខណៈ ស្ថានភាព នៃតំបន់នីមួយៗ។ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Duy Dong បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំចាត់ទុកថា ការគ្រប់គ្រងជម្ងឺរាតត្បាតនៅតាមខេត្ត ក្រុងនានានៃតំបន់ ទាំងពីរគឺជាភារកិច្ចសំខាន់ជួរមុខ។ ពីព្រោះ យើងគ្រប់គ្រងបានជម្ងឺរាតត្បាត ទើបយើង បើកទ្វារជាបណ្ដើរៗបាន ហើយយើងចាប់ផ្ដើមអនុញ្ញាតឲ្យមណ្ឌលឧស្សាហកម្ម ពលករវិលត្រឡប់មកធ្វើផលិតកម្មអាជីវកម្មឡើងវិញ។ ក្រសួងផែនការនិងវិនិយោគ នឹងកសាងដំណោះស្រាយដើម្បីជួយទ្រទ្រង់ប្រតិបត្តិការផលិតកម្មអាជីវកម្ម ប៉ុន្តែនៅតែ ធានាគោលដៅគ្រប់គ្រងជម្ងឺរាតត្បាត ដោយយកអាយុជីវិត សុវត្ថិភាពរបស់ប្រជាជន ជាចម្បងបង្អស់”៕

