ផលិតផល និងសេវាកម្មរបស់សហគ្រាសចាប់ផ្ដើមអាជីវកម្មក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។(រូបភាព៖ Huyen Trang/TTXVN) |
ថ្លែងក្នុងសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui The Duy បានសង្កត់ធ្ងន់ថា ដើម្បីអភិវឌ្ឍន៍ នវានុវត្តន៍ ចាំបាច់ត្រូវមានការវិនិយោគរួម គ្នាពីគ្រប់ភាគី។ លោកអនុរដ្ឋមន្ត្រីសង្ឃឹមថា ដោយមានការគាំទ្រពីអ្នកជំនាញមក ពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្រសួងនឹងធ្វើការជាមួយអង្គភាពនានា ដើម្បីវាយ តម្លៃពីកម្រិតនវានុវត្តន៍។ ពីនោះ បង្កើតក្រមឧបករណ៍វាយតំលៃនវានុវត្តន៍ រួមចំណែក លើកកំពសស់ចំណាត់ថ្នាក់របស់វៀតណាមក្នុងសន្ទស្សន៍នវានុវត្តន៍សកល។
យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានបេសកកម្ម អចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ លទ្ធផលរបស់វៀតណាមក្នុង សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៣ គឺគួរឲ្យកត់សម្គាល់ណាស់ ប៉ុន្តែក៏ដាក់ចេញបញ្ហា ប្រឈមដ៏ធំសម្រាប់វៀតណាមនាពេលខាងមុខដែរ។ លោកស្រីឯកអគ្គរដ្ឋទូតបាន អះអាងថា បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិជានិច្ចកាល រួមដំណើរគាំទ្រ តភ្ជាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយអង្គការកម្ម សិទ្ធិបញ្ញាពិភពលោក និងអង្គការពាក់ព័ន្ធក្នុងវិស័យនវានុវត្តន៍ ផ្ទេរបច្ចេកវិទ្យាទៅក្នុង ការអភិវឌ្ឍផលិតផល និងសេវាកម្ម រួមចំណែកទៅក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរ ភាពរបស់វៀតណាម៕

