ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានក្រុម ប្រឹក្សាជាតិសហព័ន្ធស្វីស លោក Martin Candinas។ (រូបថត៖ quochoi.vn) |
រីឯខ្លួនវិញ ប្រធានសភាជាន់ទាបស្វីស លោក Martin Candinas បានសង្កត់ធ្ងន់ ថា ប្រទេសស្វីសស្វាគមន៍ការសន្យារបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នសុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ហើយត្រៀមខ្លួនជាស្រេចរួមដំណើរ និង ជួយឧបត្ថម្ភវៀតណាមក្នុងការការពារបរិស្ថាន និងការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ។ ស្វីសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុង តំបន់ ហើយមានបំណងថា នឹងសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុបនៅឆ្នាំក្រោយ៕

