![]() |
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចស្វ៊ីស Fabian Maienfisch បានឲ្យដឹងថា នេះត្រឹមតែជាវិធានការបណ្តោះអាសន្នមួយតែប៉ុណ្ណោះ ក្រោយពីករណីពោលខាងលើ។
ស្ដីពីបញ្ហានេះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានឲ្យដឹងថា ប្រទេសខ្លួននឹងត្រូវប្រុងប្រយ័ត្ន ក្នុងការធ្វើប្រតិកម្មចំពោះអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីការធ្វើឃាតអ្នកកាសែត Khashoggi ក៏ដូចជា តួនាទីរបស់ Riyadh ក្នុងសង្គ្រាមនៅយេម៉ែនផងដែរ៕

