ស្តង់ទំនិញមួយនៅពិព័រណ៍អំពីស្វ័យប្រវត្តិកម្ម (VCCA) ឆ្នាំ២០២៤។ |
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Huynh Thanh Dat បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលជានិច្ចកាលយកចិត្ត ទុកដាក់ដល់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយ ចាត់ទុកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជា គោលនយោបាយជាតិចម្បង ក្នុងនោះស្វ័យប្រវត្តិកម្មគឺជាអាទិភាពមួយក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ សន្និសីទវិទ្យាសាស្ត្រស្តីពីការគ្រប់គ្រងស្វ័យ ប្រវត្តិកម្ម គឺជាវេទិកាដ៏ធំ ដោយមានកិត្យានុភាពក្នុងស្រុកនិងអន្តរជាតិ ក្នុងវិស័យគ្រប់ គ្រងនិងស្វ័យប្រវត្តិកម្ម។
VCCA ២០២៤ មានសកម្មភាពចំនួន ៣៖ សន្និសីទវិទ្យាសាស្ត្រ ពិព័រណ៍អន្តរ ជាតិ និងវេទិកាធុរកិច្ច ដើម្បីតភ្ជាប់និងពង្រីកប្រសិទ្ធភាពនៃការតភ្ជាប់រវាងអ្នកគ្រប់គ្រង អ្នកវិទ្យាសាស្ត្រ និងសហគ្រាស៕

