កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ត្រូវបានគេរំពឹងទុកថា នឹងអនុម័តលើក្របខ័ណ្ឌស្ដីពី បណ្ដាញទីក្រុងឆ្លាតវៃសំដៅតភ្ជាប់ទីក្រុងចំនួន២៦ដើម្បីកែលំអសេវាកម្មសាធារណៈនិងនាំមកនូវឱកាសសេដ្ឋកិច្ចជាច្រើនថែមទៀតសម្រាប់ប្រជាជន។ ថ្នាក់ដឹក នាំនៃប្រទេសអាស៊ានទាំង១០នឹងពិភាក្សាលើសមិទ្ធផលនានារបស់អាស៊ានក្នុងឆ្នាំនេះ ដែលទទួលបានតាមរយៈការអនុវត្តប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះនោះគឺ “ខ្លួនទីពឹងខ្លួននិងច្នៃប្រឌិត”។ អង្គប្រជុំក៏នឹងផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហានានាក្នុង តំបន់និងលើពិភពលោកដែលមានការយកចិត្តទុកដាក់ដូចគ្នា នៅកិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី១៣ ក៏ដូចជានៅកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយដៃគូ ផងដែរ៕