នារីអាហ្គានីស្ថានរងចាំដកលុយនៅខាងក្រៅធនាគារនៅរដ្ឋធានីកាប៊ុល។ (រូបថត៖ AFP/TTXVN) |
អនុក្រឹត្យកំណត់ថា មិនត្រូវចាប់បង្ខំឲ្យនារីរៀបការណ៍ឡើយ ហើយប្រពន្ធត្រូវ បានបែងចែកទ្រព្យសម្បត្តិរួម នៅពេលប្ដីទទួលមរណភាព។ អនុក្រឹត្យតម្រូវឲ្យ តុលាការត្រូវតែឈរលើបទបញ្ញត្តិថ្មីៗអំពីសិទ្ធិរបស់នារី នៅពេលចេញសាលក្រម ព្រមទាំងតម្រូវឲ្យបណ្ដាក្រសួងទទួលបន្ទុកព័ត៌មាននិងសាសនាត្រូវខិតខំប្រឹងប្រែង ជំរុញសិទ្ធិទាំងនោះ។ ទោះយ៉ាងណាក៏ដោយ អនុក្រឹត្យមិននិយាយដល់សិទ្ធិទទួល ការអប់រំ ឬសិទ្ធិចេញក្រៅធ្វើការរបស់នារីទេ។
តាលីបង់កំពុងទទួលរងសម្ពាធ នៅពេលដែលសហគមន៍អន្តរជាតិលើកឡើង លក្ខខណ្ឌថា ត្រឹមតែសហប្រតិបត្តិការជាមួយរដ្ឋអំណាចតាលីបង់ ដរាបណារដ្ឋ អំណាចនេះគោរពសិទ្ធិសារវ័ន្តនានានៅអាហ្គានីស្ថាន រួមទាំងសិទ្ធិរបស់នារី៕

