លោក Le Anh Quan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការប្រជាជនទីក្រុង Hai Phong ថ្លែងនៅសន្និសីទ។ (រូបថត៖ baodautu.vn) |
ថ្លែងមតិនៅសន្និសីទ លោក Le Anh Quan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការប្រជាជនទីក្រុង Hai Phong បានអះអាងថា ទីក្រុង Hai Phong ជានិច្ចកាលគោរព ហើយគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង; ព្រមទាំង សន្យាខិតខំប្រឹងប្រែងជានិច្ចដើម្បីបង្កើតបរិយាកាសវិនិយោគ អាជីវកម្មអំណោយផល និងសមភាពសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនមកពីប្រទេសកូរ៉េខាងត្បូង ផងដែរ។ កូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រមួយរបស់ទីក្រុង Hai Phong។ បច្ចុប្បន្ននេះ សហគ្រាសកូរ៉េខាងត្បូងកំពុងឈានមុខគេទាំងក្នុងចំនួនគម្រោង និងចំនួនដើមទុនវិនិ យោគក្នុងចំណោមវិនិយោគិននៅទីក្រុង Hai Phong ដោយមាន គម្រោងចំនួន ១៧៣ និងដើមទុនវិនិយោគចុះបញ្ជីមានចំនួន ៩,៦៥ ពាន់លានដុល្លារអាមេរិក។ វិស័យដែល ត្រូវបានចុះឈ្មោះវិនិយោគរួមមាន៖ ឧស្សាហកម្មកែច្នៃ-ផលិត គ្រឿងបន្លាស់អេឡិច ត្រូនិក-អគ្គិសនី; គ្រឿងបន្លាស់រថយន្ត; គ្រឿងម៉ាស៊ីន ឧបករណ៍ និងផលិតផលប្លាស្ទិក ជាដើម៕

