បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖ dangcongsan.vn) |
តំណាង ជាច្រើននៅសិក្ខាសាលាបានចាត់ទុកថា ក្រៅពីការលំបាកបង្កឡើងដោយ ជំងឺរាតត្បាត Covid-19 នោះ គឺក៏កើតមានឡើងឱកាសថ្មីៗដោយលំហូរទុន វិនិយោគកំពុងមាននិន្នាការផ្ទេរទៅកាន់វៀតណាម។ រដ្ឋាភិបាលជាច្រើន បាននិងកំពុងផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្ម ក៏ដូចជាយកចិត្តទុក ដាក់ដល់សហគ្រាសមកពីវៀតណាមផងដែរ។ លោក Tran Hai Linh ប្រធានសមាគមន៍ធុរជននិងវិនិយោគិនវៀតណាម-កូរ៉េខាងត្បូងបាន ចាត់ទុកថា៖
“កូរ៉េខាងត្បូងមិនមានប្រភពធនធានរ៉ែណាមួយឡើយ ប៉ុន្តែកត្តា ដែលធ្វើឲ្យគេអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលរាប់សិបឆ្នាំកន្លងមកនេះ គឺវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងសារធាតុពណ៌ប្រផេះ។ នាពេលកន្លងទៅ កិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូងលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើរតួនាទីសំខាន់ណាស់ ដោយមិនត្រឹមតែសមស្របនឹង លក្ខណៈរបស់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងសមស្របនឹង និន្នាការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាទៀតផង”៕

