យោងតាមសេចក្ដីជូនតំណឹងមួយពីវិមានក្រឹមឡាំងបានឲ្យដឹងថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទមួយ ប្រធានាធិបតីនៃប្រទេសទាំងពីរបានពិភាក្សាលើយថាទស្សន៍ រៀបចំជំនួបកំពូលថ្មីរវាងថ្នាក់ដឹកនាំរុស្ស៊ី ទួរគី និងអ៊ីរ៉ង់ ដើម្បីធ្វើការពិភាក្សាអំពីបញ្ហាស៊ីរី។ តាមអ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ថា៖ នាបច្ចុប្បន្ន ភាគីទាក់ទិននានាកំពុងពិភាក្សាអំពីលទ្ធភាពរៀបចំសន្និសីទត្រីភាគីពោលខាងលើ ប៉ុន្តែមិនទាន់ឲ្យដឹងកាលបរិច្ឆេទច្បាស់លាស់នៅឡើយ។ យោងតាមប្រភពព័ត៌មានមួយពីវិមានប្រធានាធិបតីតួរគីថា សន្និសីទត្រីភាគីពោលខាងលើនឹងប្រព្រឹត្តិទៅនៅ ទីក្រុងអ៊ីស្តង់ប៊ុល ភាគពាយ័ព្យទួរគី៕
