![]() |
មុននេះនាថ្ងៃដដែលនោះ តុលាការបានរក្សានៅដដែលនូវដីការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និង៦ ខែសម្រាប់លោក Liviu Dragna ។ ករណីអំពើពុករលួយរបស់ លោក Liviu Dragna ត្រូវបានចាត់ទុកថាមានផលប៉ះផលជាអវិជ្ជមានដល់កិត្យានុភាពរបស់គណបក្សកាន់អំណាច។ គណបក្សប្រឆាំងនៅរ៉ូម៉ានីបានឆ្លៀតយកឱកាសនេះដើម្បីវាយប្រហារទៅលើគណបក្សកាន់អំណាច ដែលនាំឱ្យមានអត្រានៃការគាំទ្ររបស់ PSD បានថយចុះរហូតដល់ ៥០% ចាប់តាំងពីចុងឆ្នាំ ២០១៦ មកម្ល៉េះ៕

