ថ្នាក់ដឹកនាំខេត្ត Tra Vinh ចុះសួរសុខទុក្ខ ជូនអំណោយដល់ព្រះសង្ឃវត្ត Ang ភូមិទី៨ ទីក្រុង Tra Vinh។ (រូបថត៖ travinh.gov.vn) |
“ខេត្តមានការយកចិត្តទុកដាក់ដល់សាសនា ក៏ដូចជាពុទ្ធសាសនាថេរវាទខ្មែរក្នុង ឱកាសពិធីបុណ្យសែនដូនតា ដោយបាន រៀបចំគណៈប្រតិភូទៅសួរសុខទុក្ខព្រះសង្ឃ ក្នុងវត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈប្រតិភូ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមជម្រាបជូនដំណឹងល្អថា ឆ្នាំនេះពុទ្ធបរិស័ទក្រោមជើងវត្តមានផលស្រូវល្អ បរិយាកាសទទួលអំណរបុណ្យតេតក៏មានភាពសប្បាយរីករាយយ៉ាងខ្លាំង”។
នៅខេត្ត Bac Lieu ក្រុមការងារដឹកនាំដោយលោក Le Son Hai អនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ បានចុះសួរសុខទុក្ខ និងជូនពរ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Bac Lieu អង្គការ និង វត្តថេរវាទខ្មែរ; ប្រគល់អំណោយដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Bac Lieu វត្តខ្មែរ ចំនួន២ ដែលមានស្នាដៃល្អក្នុងកិច្ចការជនជាតិ និង គ្រួសារគោលនយោបាយ គ្រួសារ មានស្ថានភាពលំបាកចំនួន ៣០ គ្រួ ក៏ដូចជាជូនពរព្រះសង្ឃ ព្រះតេជគុណ និង ជនរួមជាតិខ្មែរផងដែរ៕

