គណៈប្រតិភូកម្ពុជាអញ្ជើញមកជូនពរបុណ្យតេត ប្រពៃណីវៀតណាមនៅខេត្ត Long An

ក្នុងជំនួបនេះ លោក ម៉ែន វិបុល និងលោក ជាសុមេធី មានបំណង ចង់ឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេស បណ្តាខេត្តជាប់ព្រំដែន កាន់តែបានរឹតបន្តឹងនិងរឹងមាំថែមទៀត។ ជាការឆ្លើយតប លោក Tran Van Can ប្រធានគណៈ កម្មាធិការប្រជាជន ខេត្ត Long An បានស្នើអោយខេត្តទាំងបី គឺខេត្តស្វាយរៀង ព្រៃវែងនិងខេត្ត Long An បន្តកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មនិងសេវាកម្មនៅតាមតំបន់ព្រំដែន។ ជាពិសេស ពន្លឿនការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនដើម្បីរួមចំណែកកសាងនិងថែរក្សាព្រំដែនសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍៕