ប្រធានក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធាអាមេរិកឧត្តមសេនីយ៍ Joseph Dunford (រូបថត៖ AFP/TTXVN)


នៅទីនេះ ភាគីទាំង២បានចែករំលែកព័ត៌មានស្ដីពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ ផែន ការធ្វើសមយុទ្ធរួមនិងសន្តិសុខបណ្ដាញអ៊ីនធឺណែត។ ស្រូបយកផ្នែកសំខាន់ក្នុង របៀបវារៈគឺជាការផ្ទេរប្រគល់សិទ្ធិបញ្ជាការប្រយុទ្ធក្នុងដំណាក់កាលសង្គ្រាមដែលកំពុងត្រូវបានកាន់កាប់ដោយអាមេរិក ជូនទៅកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ ភាគី ទាំង២ក៏បានចែករំលែកទស្សនៈរួមថា ដំណើរការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងបានឈានចូលដំណាក់កាល “ក្លាយទៅជាការគំរាមកំហែងធ្ងន់ធ្ងរ” ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវការសន្យាលើការប្រើប្រាស់កម្លាំងកំញើញបើកទូលាយរបស់អាមេរិកសំដៅទប់ទល់នឹងអំពើបង្ករឿងហេតុរបស់កូរ៉េខាងជើងផងដែរ៕