![]() |
មុននេះនា នាថ្ងៃទី ១៦ ខែសីហា ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េ ខាងត្បូង (JCS) បានឲ្យដឹងថាកូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួនពីរ ចេញពីទីរួមស្រុក TongChon ខេត្ត Kangwon ដែលមានចម្ងាយមិនសូវឆ្ងាយពីព្រំដែនយោធាអន្តរកូរ៉េនោះទេ។ យោងតាមអ្នកនាំពាក្យ JCS បានឲ្យដឹងថា ចម្ងាយហោះហើរ រយៈកំពស់អតិបរិមា និងល្បឿននៃវត្ថុហោះទាំងនេះបានបង្ហាញថា នេះគឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ នេះជាលើកទី ៦ ក្នុងរយៈពេលជាង ២ សប្តាហ៍កន្លងទៅ ដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធថ្មី។ នៅក្នុងការបាញ់បង្ហោះមុននេះ កូរ៉េខាងជើងបានប្រកាសថានេះគឺជា“ អាវុធនាំផ្លូវយុទ្ធវិធីថ្មី” ផងដែរ៕

