![]() |
អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន៖ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម Nguyen Phu Trong; អតីតលេខាបក្ស លោក Le Kha Phieu, លោក Nong Duc Manh; ប្រធានរដ្ឋ លោក Tran Dai Quang; អតីតប្រធានរដ្ឋ លោក Tran Duc Luong; នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc; អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung; ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; អតីតប្រធានរដ្ឋសភា លោក Nguyen Van An និងប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ។
កម្រងផ្ការបស់គណៈប្រតិភូបានសរសេរថា “រំលឹកដល់គុណូបការៈរបស់លោកប្រធាន ហូជីមិញដ៏មហិមាជានិច្ចកាល”។ ដោយការដឹងគុណគ្មានដែនកំណត់នោះ ថ្នាក់ដឹក នាំរបស់បក្សនិងរដ្ឋ បានគោរពរំលឹកវិញ្ញាណក្ខ័ន្ធរបស់លោកប្រធានហូជីមិញជាអគ្គមគ្គុទេសដ៏ឈ្លាតវៃ វីរៈបុរសរំដោះជាតិ និងជាអ្នកអក្សរសាស្ត្រល្បីឈ្មោះរបស់ពិភព លោក។
បន្ទាប់មកប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា រំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលី នៅវិថី Bac Son នៃទីក្រុងហាណូយ។ កង្រងផ្កាបានសរសេរ ថា “ដឹងគុណូបការៈរបស់យុទ្ធជនពលីជានិច្ច”៕

