ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai ថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ (រូបថត៖ TTXVN) |
នាថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia និងគណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Tay Ninh បានជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោតដែលតំណាងឲ្យស្ថាប័ន មន្ទីរ អង្គការជនជាតិ សាសនា និងកងកម្លាំងប្រដាប់អាវុធរបស់ខេត្ត។ ទទួលយកមតិយោបល់ពីម្ចាស់ឆ្នោត លេខា មជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានជូនដំណឹងបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩លើ ទូទាំងប្រទេស។ លោកចាត់ទុកថា បញ្ហានានាដែលលើកឡើងដោយម្ចាស់ឆ្នោត សុទ្ធតែឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនិងចំបញ្ហាដែលបានលើកឡើងដោយរដ្ឋសភា ហើយរដ្ឋសភាកំពុងបន្តតាមដាន និងឃ្លាំមើលដំណើរការអនុវត្ត។
អនុប្រធានរដ្ឋសភាវៀតណាមលោក Tran Quang Phuong ប្រគល់អំណោយជូនបណ្ដាស្ថាប័ន អង្គភាពនៅស្រុកកោះ Ly Son។ (រូបថត៖ VOV) |


