លោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំងមជ្ឈឹមប្រគល់អំណោយបុណ្យតេតជូនបក្សភាគ ប្រជាជន និងអង្គភាពមួយចំនួននៅស្រុក Nam Po ខេត្ត Dien Bien។(រូបថត៖ VOV) |
នៅរសៀលថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរ បាលវៀតណាមនិងក្រុមការងារទៅចុះជូនពរបុណ្យតេត ប្រគល់អំណោយជូនដល់ គ្រួសារដោយគោលនយោបាយ ជនមានគុណូបការៈ និងពលករក្រីក្រនៅខេត្ត Hung Yen។
នៅទីក្រុងហូជីមិញ នាថ្ងៃទី២៦ ខែមករា ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានរៀបចំ ជំនួបសំណេះ សំណាល ជូនពរបុណ្យតេតដល់បណ្ដាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ។ ថ្លែងនៅទីនេះ លេខាគណៈ កម្មាធិការបក្សទីក្រុងលោក Nguyen Van Nen បានឲ្យដឹងថា៖
“យើងខ្ញុំតែងតែមានជំនឿជាក់ជានិច្ចថា នៅក្បែរខ្លួន នៅខាងក្រោយខ្លួន មាន ប្រជាជន មានជួរអ្នកវិទ្យាសាស្ត្រ ជាពិសេសគឺកម្លាំងវេជ្ជសាស្ត្រដែលជានិច្ចកាល ត្រៀមខ្លួនជាស្រេចចែករំលែក ជួយគាំទ្រនៅពេលចាំបាច់។ ពីជំនឿជាក់នោះ យើងខ្ញុំ សន្យាថា នឹងតែងតែផ្សាភ្ជាប់ សម្របសម្រួល ផ្ទៀងស្ដាប់ ដើម្បីធ្វើសកម្មភាពឲ្យបាន ប្ដូរផ្ដាច់ជាង បង្រួបបង្រួមជាង និងប្រសិទ្ធភាពជាង”៕

