ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជូនពរបុណ្យតេតថ្នាក់ដឹកនាំខេត្ត Vinh Phuc

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ ចំពោះការដែល នាឆ្នាំកន្លងមក ខេត្ត Vinh Phuc សម្រេចបានទាំង ស្រុង នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែលបានដាក់ចេញ។ ទន្ទឹមជាមួយគ្នានោះ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រ សើរឡើងនិងបានលើកកម្ពស់គួរអោយកត់សម្គាល់។

ទាក់ទិននឹងទិសដៅភារកិច្ចនាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខេត្តនៅតែបន្តតស៊ូក្នុងទស្សនៈយកឧស្សាហកម្មជាមូលដ្ឋានគ្រឹះ យោងតាមនោះ បង្កើតតម្លៃដើម្បីលើកកម្ពស់ឧស្សាហកម្មនិងវិស័យផ្សេងៗទៀត។ ទន្ទឹមនឹងនោះខេត្តគួរតែផ្តោតការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ព័ន្ធកសិកម្ម និងកសាងជនបទថ្មី ក៏ដូចជា ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងសេវាកម្មជាដើម។

នាថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹម លោកស្រី Truong Thi Mai បានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយចំនួន ២០០ កញ្ចប់ ដល់គ្រួសារក្រីក្រនិងប្រជា ជនដែលជួបការលំបាកនៅស្រុក Khoai Chau ខេត្ត Hung Yen៕