គណៈប្រតិភូថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VGP/Nhat Bac) |
នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានគោរពសម្ដែង ការដឹងគុណចំពោះ គុណបំណាច់ដ៏ធំធេងរបស់លោកប្រធានចំពោះបុព្វហេតុបដិវត្តន៍ របស់បក្ស និងប្រជាជាតិវៀតណាម។
បន្ទាប់នោះ គណៈប្រតិភូបានមកដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរ យុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅផ្លូវ Bac Son ដើម្បីសម្ដែង ការដឹងគុណចំពោះកុលបុត្រកុលធីតាឆ្នើមៗរបស់ប្រជាជាតិ ដែលបានលះបង់សាច់ ស្រស់ឈាមស្រស់ ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងពលីជីវិតដើម្បីឯករាជ្យ និង សេរីភាពនៃមាតុភូមិ ដើម្បីក្ដីសុភមង្គលរបស់ប្រជាជន។
នាព្រឹកថ្ងៃនេះដែរ គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម-ក្រសួង ការពារប្រទេស; គណៈកម្មាធិការបក្សនគរបាលមជ្ឈិម - ក្រសួងនគរបាល; គណៈកម្មា ធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ... បានមកដាក់កម្រងផ្កា ចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីផងដែរ៕

