ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសបុណ្យតេតប្រពៃណី។ (រូបថត៖ VGP) |
គណៈប្រតិភូបានគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុរំដោះនិងឯកភាពប្រទេសជាតិ ព្រមទាំងអះអាងថា វៀតណាមប្ដេជ្ញាចិត្តប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួន ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ។ បន្ទាប់មក គណៈប្រតិភូបានទៅដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ពលី នៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី វិថី Bac Son ទីក្រុងហាណូយ៕

