ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ប្រគល់អំណោយចូនចំពោះកុមារមានស្ថានភាពរស់នៅលំបាក (រូបថត៖ TTXVN)

ចែករំលែកស្ថានភាពលំបាករបស់បណ្ដាក្រុមគ្រួសារ ឧបនាយករដ្ឋ មន្រ្តីលោក Vuong Dinh Hue បានអះអាងថា គោលជំហររបស់បក្សនិងរដ្ឋនោះគឺ ជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីអោយជនក្រីក្រណាក៏បានទទួលអំណរបុណ្យ តេត ផងដែរ។ ការលើកកំពស់ជីវភាពទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ជាពិសេសគឺជនក្រីក្រ ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ លោកឧប នាយករដ្ឋមន្រ្តីបានសួរសុខទុក្ខព្រមទាំងជូនពរឆ្នាំថ្មីចំពោះប្រជាជនទាំងមូលនៅខេត្ត Hoa Binh ក៏ដូចជាមានគោលបំណងថា ប្រជាជនគ្រប់រូបនឹងបន្តឧស្សាហ៍ ព្យាយាមធ្វើពលកម្ម ផលិតកម្ម ដើម្បីសម្រេចបាននូវសមិទ្ធផលល្អជាច្រើនថែម ទៀត។ ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានប្រគល់អំណោយចំនួន ៥០០ចំណែកជូនចំពោះគ្រួសារក្រីក្រ អំណោយចំនួន៣០០ចំណែកជូនចំពោះ សិស្សានុសិស្សមានស្ថានភាពលំបាក ផងដែរ។

នាថ្ងៃដដែល លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានទៅសាកសុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណីចំពោះបណ្ដា កម្មាភិបាលនិងយុទ្ធជននៅអង្គភាពយោធាមួយចំនួនក្នុងតំបន់៕