ប្រធានរដ្ឋវៀតណាមលោក To Lam ធ្វើពិធីសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោក Srettha Thavisin បានអបអរ សាទរចំពោះប្រធានរដ្ឋ To Lam ព្រមទាំងអះអាងថា ថៃនិងវៀតណាម គឺជាមិត្តដ៏ជិត ស្និទ្ធ និងជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក; សម្តែងនូវបំណងចង់រួមជាមួយលោក ប្រធានរដ្ឋ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត។
ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un បានអះអាងថា ការដែលលោក To Lam ទទួលតំណែងជាប្រធានរដ្ឋ បានបង្ហាញពី ការជឿទុកចិត្ត និងការរំពឹងទុករបស់បក្ស និងប្រជាជនវៀតណាម ហើយ ជូនពរលោក ប្រធានរដ្ឋ សម្រេចបានសមិទ្ធិផលជាច្រើនក្នុងមុខតំណែងថ្មី ដើម្បីវិបុលភាពរបស់ ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន។
លោកប្រធានរដ្ឋសភា Tran Thanh Man ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ |


