![]() |
នាថ្ងៃទី ៣០ មិថុនា លេខាធិការទទួលបន្ទុកសារព័ត៍មាននៃសេតវិមានលោកស្រី Sarah Sanders បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau ដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទិននឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ លោក Trudeau បានប្រាប់លោក Trump ថា កាណាដាគ្មានជម្រើសផ្សេងណាមួយនោះទេក្រៅពីការតបតវិញដោយដាក់ពន្ធគយដែលមានតម្លៃ 12,6 ពាន់លានដូល្លារអាមេរិកលើការនាំចូលមុខទំនិញមួយចំនួនពីអាមេរិក។លើសពីនេះទៅទៀត ថ្នាក់ដឹកនាំទាំងពីរូបបានឯកភាពរក្សារទំនាក់ទំនងយ៉ាងជិតស្និទ្ធនាពេលខាងមុខ។ ក្រៅពីនេះរដ្ឋាភិបាលកាណាដាក៏បានប្រកាសកញ្ចប់ថវិកាជំនួយហិរញ្ញវវត្ថុដែលមានតម្លៃរាប់ពាន់លានដុល្លារកាណាដា សម្រាប់វិស័យដែលរងផលប៉ះពាល់ដោយភាពតានតឹងខាងពាណិជ្ជកម្មជាមួយ អាមេរិក។ នេះគឺជាលើកដំបូង ដែលកាណាដាដាក់វិធានការតបតវិញយ៉ាងរឹងមាំដូច្នេះ ចំពោះសម្ព័ន្ធមិត្ត ហើយក៏ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនផងដែរ៕

