កិច្ចប្រជុំនេះនឹងរៀបចំឡើងចំពេលវាលាដែលកម្លាំងរដ្ឋាភិបាលស៊ីរី ដែល គាំទ្រដោយរុស្ស៊ីនិងអ៊ីរ៉ង់ កំពុងត្រៀមវាយប្រហារទៅលើមូលដ្ឋានធំៗចុងក្រោយ របស់កងទ័ពបះបោរនៅខេត្ត Idlib ដោយមិនអើពើដល់ការដែលទួរគីនិងអាមេរិក បានព្រមានប្រឆាំងជំទាស់មិនថាយុទ្ធនាការណាមួយជាបន្តបន្ទាប់ឡើយ។ នៅក្នុងកិច្ច ប្រជុំកំពូលត្រីភាគីដែលបានរៀបចំឡើងនាថ្ងៃទី៧ខែកញ្ញា ទាំងរុស្ស៊ី ទាំងអ៊ីរ៉ង់ សុទ្ធតែមិនយល់ព្រមចំពោះការអំពាវនាវរបស់លោក Erdogan ស្តីអំពីការឈប់ បាញ់នៅខេត្ត Idlib នោះឡើយ។

គួរបញ្ជាក់ថា ប្រទេសទួរគីនិងអាមេរិកបានប្រឆាំងជំទាស់ចំពោះការវាយ ប្រហារដែលអាចកើតឡើងនៅខេត្ត Idlib ដោយអះអាងថាការវាយប្រហារនេះនឹង បណ្តាលឲ្យមានជនស៊ីវិលស្លាប់និងរងរបួសជាច្រើន សម្បីតែអាចបង្កឲ្យមាន គ្រោះមន្តរាយមនុស្សធម៌ទៀតផង៕