ប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Zelenskiy

លោក Prystaiko បានលើកឡើងថា: “នឹងមានកិច្ចសន្ទនាមួយតាមទូរស័ព្ទ ហើយពេលវេលា ៩៩% នៃកិច្ចសន្ទនានេះ នឹងត្រូវពិភាក្សាអំពីការដោះលែងអ្នកនេសាទនិងអ្នកទោសដទៃទៀត។ យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីបញ្ហានេះជារៀងរាល់ថ្ងៃ”។

សូមគូសបញ្ជាក់ថា ការសន្ទនាជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ី -អ៊ុយក្រែនពីររូបត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១១ ខែកក្កដាកន្លងមក។ ថ្នាក់ដឹកនាំទាំងពីររូប បានពិភាក្សាអំពីដំណោះស្រាយសម្រាប់តំបន់ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែននិងការងាររួមគ្នា ដើម្បីធ្វើការប្រគល់អ្នកដែលត្រូវបានចាប់ខ្លួនទាំងសងខាង។ នៅក្នុងព្រឹត្តិការ ណ៍ទាក់ទិនមួយទៀត លោក Prystaiko បានឲ្យដឹងថា ប្រធានាធិបតី Zelenskiy នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ ប៉ុន្តែមិនបានកំណត់ពេលវេលាច្បាស់លាស់ទេ។ កាលពីដើមខែមិថុនា លោក Zelenskiy បានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញលោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ៕