![]() |
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា៖ ការវាយប្រហាររបស់ប្រទេសលោកខាងលិចបានបំផ្លិចបំផ្លាញឱកាសជាច្រើនក្នុងការទទួលបាននូវដំណោះស្រាយនយោបាយមួយសម្រាប់ស៊ីរី។
ថ្ងៃដដែល ប្រធានាធិបតីស៊ីរី លោក Bashar Al Assad បានចាត់ទុកថា៖ ការវាយប្រហារដោយមីស៊ីលរបស់ប្រទេសលោកខាងលិចតម្រង់លើស៊ីរីគឺជា
កាយវិការបង្ករឿងហេតុ។
ក្នុងពេលជាមួយក្នានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley នាថ្ងៃទី ១៥ មេសា បានប្រកាសថា៖ អាមេរិកនឹងមិនដកកងទ័ពចេញពីស៊ីរីទេ លុះត្រាដល់ពេលណាដែលសម្រេចគ្រប់គោលដៅ ៕

