![]() |
ការអត្ថាធិប្បាយរបស់ថ្នាក់ដឹកនាំអ៊ឺរ៉ុបរូបនេះ ត្រូវបានលើកឡើង បន្ទាប់ពីលោកប្រធានាធិបតី Trump បានរិះគន់សំណើររបស់ប្រធានាធិបតីបារាំង Emmanuel Macron ក្នុងការបង្កើតកងទ័ពអ៊ឺរ៉ុបមួយ។
មុននោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានសម្តែងការព្រួយបារម្ភជាច្រើនលើកច្រើនសារ ចំពោះការដែល ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងស្វែងរកការ បំផ្លាញសណ្តាប់ធ្នាប់របស់ពិភពលោកក្រោយសង្រ្គាមលោកលើកទីពីរ។ ថ្នាក់ដឹកនាំអាមេរិកធ្លាប់បានហៅសហភាពអឺរ៉ុបថាជាគូប្រជែងពាណិជ្ជកម្ម។
ស្តីពីការបោះឆ្នោតសភាអឺរ៉ុបសំដៅក្នុងខែឧសភាឆ្នាំ២០១៩ខាងមុខ លោកប្រធាន Tusk បានព្រមានពីការក្រោកឈរឡើងនៃរណសិរ្សជាតិនិយម ប្រឆាំងនឹងសហភាពអឺរ៉ុប។ លោករូបនេះបានចាត់ទុកថា មិនអាចលើកលែងបាននូវលំហូចំនួនពីរ មួយ គឺ «សមាជិកបក្សណាស៊ីស” គាទ្រជាតិនិយមនិងមួយគឺអ្នកចង់ជម្រុញឲ្យ EU ធ្វើ សមាហរណកម្មកាន់តែស៊ីជម្រៅ”៕

