ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានណែនាំអំពី ABAC ៣ កាលពីព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២២។ (រូបថត៖ baodautu.vn) |
តាមការគ្រោងទុក ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ ABAC ៣ គ្រោងនឹងមានការចូលរួមពីប្រតិភូជិត ២០០ នាក់ (ចូលរួមតាមទម្រង់ អនឡាញ និងដោយផ្ទាល់) រួមទាំងមេដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន សកល អង្គការពន្លឿនពាណិជ្ជកម្ម និងវិនិយោគដ៏មានកិត្យានុភាព និងមានឥទ្ធិពលដ៏ ធំក្នុងតំបន់ផងដែរ៕

