ប្រធានគណបក្សពលករស.ប.បកូរ៉េ លោក Kim Jong –un និងភរិយា

ទីភ្នាក់ងារសារព័ត៌មានកណ្តាលស.ប.ប កូរ៉េ (KCNA) ក៏ផ្សាយព័ត៌មានជាផ្លូវការថាលោក Kim Jong –un កំពុងមានដំណើរទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែមករាផងដែរ។ មុននោះនាថ្ងៃទី៧ខែមករា សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយព័ត៌មានថាថ្នាក់ដឹកនាំស.ប.បកូរ៉េកំពុងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីមានជំនួបកំពូលលើកទី៤ជាមួយប្រធានរដ្ឋចិន លោក Xin JinPing ៕