ថ្លែងនៅក្នុងកិច្ចពិភាក្សារួម តាំងនាមវៀតណាម លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅលើសញ្ញាវិជ្ជមានក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា កាលពីប៉ុន្មានឆ្នាំកន្លងទៅគឺកំពុងបាត់បង់ជាបន្តបន្ទាប់ ខណៈដែលរាល់វិធានការហ៊ុំព័ទ្ធ និងដាក់ទណ្ឌកម្ម ដែលត្រូវបានរដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump ពង្រឹង និងពង្រីកតាំងពីខែមេសា ឆ្នាំ ២០១៧ មកម៉្លេះ ហើយបានអះអាងថា គោលនយោបាយទាំងនេះរបស់អាមេរិកគឺជាជំហានថយក្រោយ ដោយបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា វៀតណាមនឹងបោះឆ្នោតគាំទ្រចំពោះសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តរបស់គុយបា ហើយមានគោលបំណងរួមជាមួយសហគមន៍អន្តរជាតិដើម្បីអំពាវនាវឲ្យអាមេរិកលុបចោលគោលនយោបាយហ៊ុំព័ទ្ធ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់គុយបាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយពិភពលោកប្រកបដោយយុត្តិធម៌ និងសមភាពផងដែរ៕