ឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី ដែលរួមចំណែកបង្កើតកម្លាំងចលករថ្មីដើម្បី ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានាធិបតី Joko Widodo។(រូបថត៖ VOV) |
អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបាន អះអាងជំរុញកំណើនពាណិជ្ជកម្មតាមទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព; ខិតខំប្រឹងប្រែងសម្រេចបានទំហំ ១៥ ពាន់លានដុល្លាអាមេរិក ឬច្រើនជាងនៅឆ្នាំ ២០២៨។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យឥណ្ឌូនេស៊ី ដករបាំងពាណិជ្ជកម្ម និងវិធានការការពារពាណិជ្ជកម្មចំពោះទំនិញវៀតណាម បើក ទ្វារចំហបន្ថែមទៀតដល់ការនាំចេញរបស់វៀតណាមអាចជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី ហើយសហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មហាឡាលឲ្យស្របនឹងវប្បធម៌អ៊ីស្លាម។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្ត ទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ព្រមទាំងឯកភាពលើទិសដៅ សំខាន់ៗ ដើម្បីពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាតំបន់និង អន្តរជាតិនានាផងដែរ៕

