អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang។ (រូបថត៖ TTXVN) |
លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានឲ្យដឹងថា សន្និសីទ WEF Davos លើកទី ៥៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ ដោយ ប្រធានបទ “ស្ថាបនាទំនុកចិត្តឡើងវិញ”។ សន្និសីទគឺជាឱកាសដើម្បីវៀតណាមបង្កើន ការផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយស្វីស និងដៃគូ អង្គការអន្តរជាតិ នានា ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងលើវិស័យជាច្រើន ជាពិសេសគឺសេដ្ឋកិច្ច និងពាណិជ្ជកម្ម - វិនិយោគ ក៏ដូចជាបន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហា សន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ប្រកបដោយប្រសិទ្ធភាពផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យ ប្រជុំពិភាក្សាសំខាន់ៗ ក្នុងនោះមានសម័យប្រជុំពិសេសមួយចំនួនសម្រាប់វៀតណាម; ធ្វើជាប្រធានកិច្ចពិភាក្សាជាច្រើនជាមួយថ្នាក់ដឹកនាំសម្ព័ន្ធ ក្រុមហ៊ុនឈានមុខគេ ហើយមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេស អង្គការអន្តរជាតិ និងសហគ្រាស។
សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសហុងគ្រី និងរូម៉ានី លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បាន និយាយថា ដំណើរទស្សនកិច្ចទាំងពីរបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បញ្ចប់ការចូលរួមសន្និសីទ WEF នៅទីក្រុង Davos។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបពិភាក្សា ជួបសន្ទនា ប្រាស្រ័យនិងធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសហុងគ្រី និងរូម៉ានី ធ្វើ ទស្សនាកិច្ចទៅកាន់មូលដ្ឋាន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ សហគ្រាស ជួបជាមួយសមាគមមិត្តភាពវៀតណាមជាមួយហុងគ្រី និងរូម៉ានី ព្រមទាំងជួបជាមួយ សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនឹងរួមចំណែកបង្កើនថែមទៀតនូវទំនុកចិត្តខាងនយោបាយ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងការជួយគាំទ្រ គ្នាទៅវិញទៅមកយ៉ាងសកម្មរវាងវៀតណាម ជាមួយហុងគ្រី និងរូម៉ានី៕

