នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីជប៉ុន លោក Kishida Fumio។ (រូបថត៖ VNA) |
លោករដ្ឋមន្រ្តី Bui Thanh Son បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក នាយករដ្ឋមន្រ្តីសម្រេចបានលទ្ធផលលើគ្រប់ជ្រុងជ្រោយ ដែលមានអត្ថនន័យ ជាក់លាក់ផង និងអត្ថន័យយុទ្ធសាស្ត្រផង ហើយបង្កើតឡើងសញ្ញាសម្គាល់ដ៏ធំធេង ក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន។ ភាគីទាំងពីរបានកំណត់ទិសដៅធំៗនិងវិធានការ ជាក់ស្ដែងងដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធិនិងទូលំទូលាយ រវាងប្រទេសទាំងពីរ។
រួមជាមួយសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា ដំណើរ ទស្សនកិច្ចលើកនេះបន្តបញ្ជាក់នូវការប្ដេជ្ញាចិត្តជំរុញខ្លាំងបុព្វហេតុសមាហរណកម្ម របស់ប្រទេសជាតិ ពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនិងដៃគូ ពង្រឹងជំនឿទុក ចិត្តរបស់មិត្តភក្តិអន្តរជាតិ សហគមន៍ ជនវៀតណាមនៅឯបរទេសនិងប្រជាជននៅក្នុង ប្រទេសចំពោះគោលជំហរ គោលមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ៕

