លោក Lee Hsien Loong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីនៅខែមីនាឆ្នាំ២០២៣។ (រូបថត៖ VOV) |
យោងតាមលោកឯកអគ្គរដ្ឋទូត Mai Phuoc Dung នេះគឺជាដំណើរទស្សនកិច្ច លើកទី ៥ របស់លោក Lee Hsien Loong មកកាន់ប្រទេសវៀតណាម ក្នុងឋានៈជា នាយករដ្ឋមន្ត្រី ដែលបង្ហាញពីភាពស្និទ្ធស្នាល រវាងសិង្ហបុរីនិងវៀតណាម និងលោក នាយករដ្ឋមន្ត្រី Lee Hsien Loong ផ្ទាល់ជាមួយវៀតណាម។ សិង្ហបុរីកំណត់វៀតណាម ជាដៃគូសំខាន់ជាពិសេស។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ រួមជាមួយនឹង សកម្មភាពការទូតផ្លូវការ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong ក៏នឹងចូលរួមសកម្ម ភាពសំខាន់ៗជាច្រើនទៀតផងដែរ។ ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការសំខាន់ៗ ដែលធ្វើជាមូលដ្ឋានគ្រឹះក្នុងការពង្រឹង និងជំរុញ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីឲ្យបន្តអភិវឌ្ឍន៍យ៉ាងរឹងមាំ ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់ និងលើ ពិភពលោក។ លើឆាកអន្តរជាតិ តាមលោកឯកអគ្គរដ្ឋទូត Mai Phuoc Dung វៀតណាម និង សិង្ហបុរីត្រូវការបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនូវគោលជំហរ និងគាំទ្រគ្នាទៅវិញទៅ មកលើបញ្ហាសំខាន់ៗ ស្របតាមផលប្រយោជន៍របស់ភាគីនីមួយៗ។
