លំហវប្បធម៌ "ឋានសួគ៌ Tay Nguyen"។ (រូបថត៖ VOV) |
“នេះជាលើកដំបូងដែលខ្ញុំបានមកដល់ Mang Den ខ្ញុំឃើញថាជីវភាពរស់នៅរបស់ ប្រជាជននៅទីនេះមានផាសុកភាពណាស់។ ទោះបីប្រហែលជាខ្វះខាតខាងសម្ភារៈក៏ដោយ ប៉ុន្តែខាងស្មារតីពិតជាគ្រប់គ្រាន់ណាស់។ ប្រជាជនតែងតែទទួលទានអាហារ ជាមួយគ្នា។ នៅពេលអនាគត ខ្ញុំពិតជានឹងវិលត្រឡប់មក Mang Den”។
លោក Dang Dinh Toan ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Kon Plongបានឲ្យដឹងថា៖ “តាមរយៈលំហវប្បធម៌ យើងខ្ញុំចង់ផ្ញើសារជូនដល់អ្នកទាំងអស់គ្នាស្ដីពីការអភិរក្ស និងពង្រីក តម្លៃវប្បធម៌ប្រពៃណី ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ប្រជាជាតិ វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រជាជន ទៅមុខ វប្បធម៌នៅតែមានប្រជាជាតិនៅតែគងវង្ស”៕

