ជនជាតិអ៊ីរ៉ង់ម្នាក់ពាក់ម៉ាសនៅពេលគាត់ទៅទស្សនា Shah Abdul Azim នៅជាយក្រុង Tehran (រូបថត៖ AFP)

អ្នកឆ្លងទាំងនេះរស់នៅក្នុងទីក្រុង Qom, Tehran, Gilan, Markazi និង Tonekabon ។

នាថ្ងៃដដែល ប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ទួរគី អាមេនី អ៊ីរ៉ាក់ និងគុយវ៉ែតបានប្រកាសបិទច្រកទ្វារព្រំដែនជាមួយអ៊ីរ៉ង់ និងបានផ្អាកជើងហោះហើរក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលរបស់ជម្ងឺរាតត្បាត Covid-19។

ប្រទេសទាំងនេះបានធ្វើការសម្រេចចិត្តដូចពោលខាងលើនេះ នៅពេលដែលនាថ្ងៃទី ២៣ ខែកុម្ភៈកន្លងមក ប្រទេសអ៊ីរ៉ង់បានក្លាយជាប្រទេសដែលមានចំនួនអ្នកស្លាប់ជាច្រើនបំផុតដោយឆ្លងជំងឺរាតត្បាត Covid-19 បន្ទាប់ពីប្រទេសចិនមានអ្នកស្លាប់ចំនួន ៨ នាក់ផងដែរ៕