នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងសន្និសីទប្រកាសផែនការមេនិងការពន្លឿនវិនិយោគ នៅតំបន់ដីសណ្ដទន្លេ Cuu Long ដំណាក់កាល ២០២១-២០៣០ នៅទីក្រុង Can Tho។ (រូបថត៖ VOV) |
ទាក់ទងនឹងការអនុវត្តផែនការមេសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាមូលដ្ឋានចាត់ទុកនេះជាភារកិច្ច ស្នូលនាពេលខាងមុខ; កសាងនិងសម្រេចផែនការមេនៃមូលដ្ឋាននីមួយៗឲ្យបានឆាប់; កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ជាដើម។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា បណ្ដាដៃគូអភិវឌ្ឍន៍ អ្នកវិទ្យាសាស្ត្រ វិនិយោគិនក្នុងស្រុក និងបរទេសនឹង បន្តរួមដំណើរជាមួយរដ្ឋាភិបាលក្នុងសកម្មភាពអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long៕

