មុននោះ នៅព្រឹកថ្ងៃទី ២២ ខែមេសា បណ្តាសមាជិកសភាបានពិភាក្សានៅក្នុងសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយមួយចំនួនសម្រាប់ការអភិវឌ្ឍវប្បធម៌វៀតណាម។
ដោយបញ្ជាក់ថា សេចក្តីព្រាងសេចក្តីសម្រេចចិត្តបង្ហាញយ៉ាងច្បាស់ពីការត្រិះរិះថ្មី សមាជិកសភាជាច្រើនបានស្នើថា ដើម្បីឱ្យសេចក្តីសម្រេចចិត្តនេះជ្រៀបចូលជីវភាពប្រចាំថ្ងៃនិងបង្កើតរបក់គំហើញ គឺចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់អំពីគោលគំនិត និងបទប្បញ្ញត្តិនៃឧស្សាហកម្មវប្បធម៌ យន្តការបែងចែកត្រូវការផ្តោតសំខាន់និងអាចវាស់វែងប្រសិទ្ធិភាពបាន។ លោក Bui Van Dung សមាជិកសភាមកពីខេត្ត Thanh Hoa បានថ្លែងថា៖ -band- V6 22/04 TDDN DUNG
“ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយនឹងគោលនយោបាយអនុគ្រោះ ត្រូវការអនុវត្តដោយមានការជ្រើសរើស និងផ្សារភ្ជាប់ទៅនឹងលទ្ធផល។ គំរូនៃតំបន់ច្នៃប្រឌិតវប្បធម៌ ត្រូវការសាកល្បងតែនៅក្នុងទីក្រុងធំៗ ដែលមាន លក្ខខណ្ឌគ្រប់គ្រាន់ខាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ ការអនុគ្រោះលើពន្ធដារ និងឥណទានគួរត្រូវផ្សារភ្ជាប់ទៅនឹងផលិតផលជាក់លាក់ តម្លៃបន្ថែម និងសមត្ថភាពនាំចេញ តាមនោះ បង្កើតកម្លាំងចលករពិតប្រាកដ និងកាត់បន្ថយន្តការ "សូម-ឱ្យ"។
នៅព្រឹកថ្ងៃដដែល រដ្ឋសភាបានផ្ដល់យោបល់លើសេចក្ដីព្រាងសេចក្ដីសម្រេចចិត្តស្ដីពីការបង្កើតទីក្រុង Dong Nai ក្រោមឱវាទមជ្ឈិម ដែលជួយឱ្យខេត្ត បំពេញតួនាទីជាអ័ក្សតភ្ជាប់ជាយុទ្ធសាស្ត្ររវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ និងច្រក
