ទិដ្ឋភាពនៅជំនួបធ្វើការអំពីជនវៀតណាមនៅឯបរទេសនិងជនបរទេសចូលមកវៀតណាម។ (រូបថត៖ VOV) |
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងតម្រូវការ ទទួលអ្នកជំនាញ វិស្វករ ពលករបច្ចេកទេសខ្ពស់ជាជនបរទេស និងភ្ញៀវអន្តរជាតិ សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះ បណ្ដាក្រសួង ស្ថាប័នត្រូវផ្ដោតការ យកចិត្តទុកដាក់ដល់តម្រូវការវិលត្រឡប់មកប្រទេសវិញរបស់ពលរដ្ឋវៀតណាម ដែលទៅ ធ្វើពលកម្ម សិក្សារៀនសូត្រ បំពេញការងារ សួរសុខទុក្ខសាច់ញាតិ តែត្រូវជាប់គាំងនៅ ឯបរទេសដោយសារផលប៉ះពាល់ពីជម្ងឺរាតត្បាត ក៏ដូចជាបងប្អូនជនរួមជាតិរស់នៅ ក្រៅប្រទេសនិងគ្រួសារញាតិសន្ដាន ដែលទទួលបានរបៀបរបបដូចពលរដ្ឋវៀតណាម យោងតាមបទបញ្ញត្តិផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានតម្រូវឲ្យក្រសួងសុខា ភិបាលចេញផ្សាយការណែនាំថ្មីអំពីការធ្វើចត្តាឡីស័ក តាមដានសុខភាពចំពោះមនុស្ស ចូលមកវៀតណាមមុនថ្ងៃទី១៥ ធ្នូ ដោយប្រហាក់ ហ្រហែលនឹងមនុស្សមកពីតំបន់កើត មានជម្ងឺទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសអញ្ចឹង៕

