ជនជាតិទួរគី លោក Metin Topuz

នៅឯតុលាកានេះ លោក Topuz បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះដោយអះអាងថា លោកមិនមែនជាអ្នកសម្រេចចិត្ត ហើយការងារទាំងអស់ត្រូវបានអនុវត្តតាមការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៅទីភ្នាក់ងារបង្ការនិងប្រឆាំងនឹងគ្រឿងញៀនអាមេរិក (DEA) តែប៉ុណ្ណោះទេ។ មេធាវីរបស់ លោក Topuz ក៏បានដាក់ជូនបញ្ជីលេខទូរស័ព្ទដែលលោក Topuz បានហៅទៅកាន់ប៉ូលីសដោយអះអាងថាការហៅទូរស័ព្ទទាំងនោះសុទ្ធតែទាក់ទងនឹងការងារនៅឡើយ។

គួរបញ្ជាក់ថា លោក Topuz ត្រូវបានចាប់ខ្លួននាឆ្នាំ ២០១៧ ដោយចោទប្រកាន់ពីបទទាក់ទងនឹងប៉ូលីសនិងរដ្ឋអាជ្ញាដែលសង្ស័យមានទំនាក់ទំនងជាមួយ គ្រូបង្រៀន Fethullah Gulen ដែលជាជននិរទេសខ្លួននៅអាមេរិក ហើយត្រូវបានរដ្ឋាភិបាល Ankara ចោទប្រកាន់ជាមេក្លោងធ្វើរដ្ឋប្រហារដោយបរាជ័យនាថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៦៕