![]() |
ប្រធានតុលាការរដ្ឋធម្មនុញ្ញ លោក Anwar Usman បានធ្វើជាអធិបតីក្នុងការជំនុំជំរះដោយប្រកាសសាលក្រមជាស្ថាពរនៅពេលរសៀលថ្ងៃដដែលនោះ។តាមនោះ ក្រុមប្រឹក្សាជំនុំជំរះបានបដិសេដលើពាក្យបណ្តឹងទាំងអស់របស់គូបេក្ខជនលេខ ២ គឺលោក Prabowo Subianto និងលោក Sandiaga Uno ។ ជាមួយលទ្ធផលនេះបេក្ខជនលេខ ១ រួមមានប្រធានាធិបតីកាន់អំណាចនាពេលបច្ចុប្បន្នលោក Joko Widodo និង លោក Ma'ruf Amin ដែលនឹងដឹកនាំប្រទេសឥណ្ឌូនេស៊ីនៅក្នុងដំណាក់កាលពីឆ្នាំ ២០១៩ ដល់ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បន្ទាប់ពីចេញសាលក្រមជាស្ថាពរនោះ ក្រុមប្រឹក្សាអ៊ីស្លាម Ulama Indonesia (MUI) បានអំពាវនាវឱ្យសាធារណជនបញ្ចប់ការបំបែកបំបាក់គ្នានៅក្នុងជវភាពសង្គមដោយសារតែភាពខុសប្លែកគ្នានៅក្នុងការជ្រើសរើសទស្សនៈនយោបាយនោះដែរ៕

